
Manchester United ចង់បានកីឡាករ Bruno Fernandes ខណៈដែល Man City ចូលខ្លួនមកប្រជែង
ក្លឹបបិសាចក្រហម Manchester United នៅតែបន្តមហិច្ចតារបស់ខ្លួនដើម្បីចចារទិញយកកីឡាករ Bruno Fernandes ពីក្រុម Sporting Lisbon ស្របពេលដែលក្លឹប Man City ក៏មានបំណងចង់បានកីឡាកររូបនេះ ហើយក៏កំពុងពិភាក្សាជាមួយ Sporting Lisbon ចំពោះតម្លៃខ្លួនជាមួយក្លឹបនៅប៉ុកទុយហ្គាយក្នុងសប្តាហ៍នេះផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមរបាយការណ៍ដែលសារព័ត៌មានផ្សេងៗបានចុះផ្សាយ Bruno Fernandes ក៏មានបំណងចង់ទៅចូលរួមប្រជែងជាមួយជនរួមជាតិរបស់គេគឺ Bernardo Silva ហើយចំពោះតម្លៃខ្លួនវិញអាចឈានទៅដល់តម្លៃ៥០លានផោនឯណោះ។ ប៉ុន្តែ លោក Correio da Manhã បានរាយការណ៍ថាក្លិប Man City បានដាក់សំណើដេញថ្លៃ ៤៥ លានអឺរ៉ូសម្រាប់កីឡាករ Fernandes តែត្រូវបានច្រានចោលហើយក្លិប Sporting ចង់បានក្នុងតម្លៃ ៧០ លានអឺរ៉ូ។
មិនត្រឹមតែប៉ុណ្ណោះទេ Fernandes គឺជាអចលនទ្រព្យដ៏ក្តៅគគុកនៅក្នុងរដូវកាលដោះដូររដូវក្តៅនេះដោយមានក្រុម Manchester United, Man City និង Tottenham ត្រូវបានគេផ្សារភ្ជាប់ជាមួយខ្សែបម្រើវ័យ 24 ឆ្នាំរូបនេះ។