អតីតកីឡាករ Arsenal ម្នាក់រិះគន់ខ្សែការពារ Everton ថា លេងដូចកូនក្មេង
Everton បានចាញ់ Aston Villa ១ទល់នឹង២ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ធ្វើឲ្យក្រុមស្ករគ្រាប់ខកខានឱកាសឡើងទៅកាន់ចំណាត់ថ្នាក់លេខ៦ដែលជាទីតាំងមានកៅអីប្រជែងពានអឺរ៉ុប។
ក្នុងនាទី១៣ ខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa បានឆក់បាល់ពីជើងខ្សែការពារ Mason Holgate ទាត់បញ្ចូលទីនាំមុខមុន។ រំលងបាន៦នាទី Dominic Calvert Lewin បានតែតបញ្ចូលទីពីការលើកបាល់ជ្រុងដោយ Lucas Digne តាមស្មើបានសម្រេច។
គ្រាប់ជ័យជម្នះរបស់ Aston Villa កើតឡើងក្នុងនាទី៨០ ពេល Anwar El-Ghazi ទាត់ពីក្រៅប្រអប់ផុតដៃអ្នកចាំទី Jordan Pickford។
ក្រោយការប្រកួតនេះ លោក Martin Keown អតីតខ្សែការពារ Arsenal និយាយថា កីឡាករ Everton មិនសូវយកចិត្តទុកដាក់។ ដូច Andre Gomez ជាដើម បានខ្ជះខ្ជាយបាល់យ៉ាងច្រើន។ លោកថា មិនដឹងការងារអ្វីទេដែលគេប៉ះមិនល្អបែបនេះ។ លោក Ancelotti ត្រូវរៀបចំក្រុមឡើងវិញ។ បើខ្សែការពារវិញ លេងដូចក្មេងសិស្សសាលា។
ចំណែកលោក Carlo Ancelotti អ្នកចាត់ការ Everton និយាយថា ក្រុមលោកនៅថ្ងៃនេះពិតជាលេងខុសកាលឈ្នះ Arsenal សប្ដាហ៍មុន។
សរុប៣៣ប្រកួត Everton នៅលេខ៨ មាន៥២ពិន្ទុ ពីក្រោមក្រុមលេខ៦ Liverpool ២ពិន្ទុ៕