Manchester United និង Liverpool ចាប់ផ្តើមចូលចែចូវ Sancho ទៀតហើយ
ក្រុមបិសាចក្រហម Manchester United សឹងតែបានទិញយក Sancho កាលពីឆ្នាំមុនរួចម្តងហើយ ប៉ុន្តែក្រុមដែលមកពីទឹកដី Old Trafford មិនអាចបំពេញតាមតម្រូវការចុងក្រោយរបស់ Dortmund បាន។ ជាមួយគ្នានេះបើយោងតាមសារព័ត័មាន All Football បានអោយដឹងថា៖ ទាំងក្រុមលោក Ole Gunnar Solskajer និង Liverpool កំពុងត្រូវបានផ្សារភ្ជាប់សារជាថ្មីក្នុងការនាំយកខ្សែប្រយុទ្ធ Sancho ទៅកាន់ទឹកដីអង់គ្លេសនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា ក្រុម Dortmund បច្ចុប្បន្ននេះកំពុងតែញាប់ដៃញាប់ជើងដើម្បីប្រជែងយកដំណែង Champions League នៅរដូវកាលក្រោយ ស្របពេលកំពុងដេញតាមពីក្រោយ Eintracht Frankfurt និង Wolfsburg។ ម្យ៉ាងវិញទៀតប្រសិនបើក្លិបមិនអាចមានកៅអីនៅតំបន់អឺរ៉ុបនៅរដូវក្រោយបាននោះទេ ច្បាស់ណាស់ វាសនារបស់ Sancho និង Haaland ក៏មិនប្រាកដថាចង់រស់នៅជាមួយក្លិបជាបន្តទៀតដែរ ក៏ដោយសារមានក្លិបធំៗជាច្រើនកំពុងដណ្តើមគ្នាចង់បានកីឡាករទាំង២ ពិសេស Haaland ដែលជាគោលដៅទីមួយ។ គួររំលឹកថា Dortmund សព្វថ្ងៃនេះឈរលើចំណាត់ថ្នាក់ទី៥ ក្នុងចំណោម៣១ប្រកួតមាន៥៥ពិន្ទុ ដោយកំពុងដេញតាមពីក្រោយក្រុមលេខ៤ ១ពិន្ទុ និងក្រុមលេខ៣ ២ពិន្ទុតែប៉ុណ្ណោះ៕