ការសាងសង់កន្លែងទំនើបៗរបស់ក្លិប វិសាខា សម្រេចបាន៨០ ភាគរយ
ក្លិប បាល់ទាត់ វិសាខា បានបង្ហាញអំពីការសាងសង់ Stand ថ្មីររបស់ក្លិបដែលបំពាក់ដោយឧបករណ៍ទំនើបៗ ក្រោយសម្រេចបាន ៨០ ភាគរយ ។
ការសាងសង់កន្លែងមួយចំនួនកម្រិតស្តង់ដានៅកីឡដ្ឋាន ព្រីនស៍ នេះមានដូចជាកន្លែងទស្សនាលំដាប់ VIP , ការិយាល័យ VIP , បន្ទប់ប្រជុំ , បន្ទប់ទឹក VIP , ចំណតរថយន្ត , បន្ទប់សំភារៈ និងកន្លែងផ្សេងៗទៀត ។ ការសាងសង់នេះគ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខនេះ ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ វិសាខា បង្កើតឡើងនៅឆ្នាំ ២០១៦ ប៉ុន្តែបានអភិវឌ្ឍន៍ ជាក្លិបធំយ៉ាងលឿនដែលមានលក្ខណៈស្តង់ដា និងបំពាក់ដោយឧបករណ៍ទំនើបៗ នៅកីឡដ្ឋាន Prince របស់ខ្លួន និងជាក្លិបដែលប្រើប្រាស់ LED សម្រាប់ផ្សាយពាណិជ្ជកម្មជុំវិញទីលានដំបូងគេនៅកម្ពុជាផងដែរ ៕