អាជ្ញាកណ្ដាលបាល់ទាត់ម្នាក់ដួលសន្លប់ធ្វើឲ្យចប់ប្រកួតមុនកំណត់
អាជ្ញាកណ្តាល Charles Bulu បានដួលសន្លប់ខណៈកំពុងដឹកនាំការប្រកួតរវាងកូរឌីវ័រ និងអេត្យូពី នៅល្ងាចថ្ងៃអង្គារទី៣០ ខែមីនា។
សារព័ត៌មាន Daily Mail ឲ្យដឹងថា អាជ្ញាកណ្តាល Charles Bulu បានដួលមិនដឹងខ្លួននៅនាទី៨១ ហើយទទួលបានការព្យាបាលបន្ទាន់។ ក្រោយមកលោកបានដឹងខ្លួនវិញប៉ុន្តែមិនអាចបន្តការប្រកួតបានទៀត។
អាជ្ញាកណ្ដាលជំនួសត្រូវបានតែងតាំង ប៉ុន្តែក្រុមភ្ញៀវអេត្យូពីបានតវា ដោយសារតែការព្រួយបារម្ភអំពីកាត់សេចក្ដីមិនត្រឹមត្រូវ។ ដូច្នេះជំនួយការអាជ្ញាកណ្តាលបានស្នើបញ្ឈប់ការប្រកួតតែម្ដង។
ការប្រកួតរវាងកូឌីវ័រ និងអេត្យូពីបានបញ្ចប់នៅនាទី ៨១ ពេលម្ចាស់ផ្ទះនាំមុខ ៣-១ ។ នេះជាការប្រកួតចុងក្រោយរបស់ក្រុមទាំង ២ ក្នុងពូល K វគ្គជម្រុះ World Cup នៅអាហ្វ្រិក។ ដោយសារក្រុមទាំង ២ បានឆ្លងផុតវគ្គជម្រុះហើយលទ្ធផលនៃការប្រកួតនេះមិនមានផលប៉ះពាល់អ្វីឡើយហើយមិនចាំបាច់លេងនៅសល់ ១០ នាទីទៀតឡើយ៕