Leicester City ការពារកីឡាករវ័យក្មេងរបស់ខ្លួនពីការចង់បានដោយ Inter Milan
(BC-99)
Leicester City ប្រឈមមុខនឹងការរក្សាកយុវកីឡាករ Wanya Madivádua របស់ខ្លួនពីការចង់បានដោយក្លិបល្បីៗមួយចំនួនទូទាំងទ្វីបអឺរ៉ុប។
ថ្វីត្បិតតែកំពុងឋិតក្នុងថ្នាលយុវជនរបស់ Leicester City និងចូលប្រឡូកឈុតធំបានត្រឹមតែ២ដងក៏កីឡាករពរ័ទុយហ្គាល់វ័យ១៨ឆ្នាំរូបនេះបានក្លាយជាចំណាប់អារម្មណ៍មិនដាក់ភ្នែករបស់ក្រុមពស់អសិរពិស Inter Milan និង ឥន្រ្ទីយ៍ Benfica ដែរ។
តែបើមើលពីចេតនារបស់ Leicester វិញគឺពិតប្រាកដណាស់ក្រុម ចចកខៀវ មានចិត្តចង់ថែរក្សាកីឡាករវ័យក្មេងម្នាក់នេះឱ្យនៅជាមួយក្រុមខ្លួន។
Wanya បានផ្លាស់ទីលំនៅទៅប្រទេសអង់គ្លេសជាមួយឪពុកម្តាយរបស់ខ្លួនហើយក៏បានបង្ហាញនូវភាពកក់ក្តៅមិនចង់រើទីលំនៅទៅណាជាបន្តទៀតឡើយ។