Zidane ថាមិនលាឈប់ទេ ទោះ Real កំពុងជួបលទ្ធផលមិនល្អ
អ្នកចាត់ការ Real Madrid លោក Zinedine Zidane អះអាងថា លោកមិនឈាឈប់ពីតំណែងឡើយ ក្រោយបរាជ័យដោយសារ Shakhtar Donetsk ដែលធ្វើឲ្យក្រុមលោករអិលទៅកាន់ចំណាត់ថ្នាក់លេខ៣ប្រចាំពូល B នៃក្របខណ្ឌ UEFA Champions League។
ក្រុមជើងឯក UCL ១៣សម័យបានចាញ់ក្រុមជើងឯកអ៊ុយក្រែន២ទល់នឹង០ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០១ ខែធ្នូ ដែលលទ្ធផលនេះមានន័យក្រុមលោក Zidane កំពុងជួបភាពស្រពិចស្រពិលក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។
គ្រូបង្វឹកជនជាតិបារាំងថ្លែងបែបនេះ “៖ខ្ញុំមិនលាឈប់ដាច់ខាត។ យើងតែងតែជួបលទ្ធផលមិនល្អ ប៉ុន្តែយើងត្រូវតែបន្តប្រឹងប្រែង។ ខ្ញុំមានលទ្ធភាពកែប្រែស្ថានភាពបែបនេះ។ យើងស័ក្ដិសមនឹងបានលទ្ធផលជាងនេះ។ យើងត្រូវតែងើបឈរឡើងគិតទៅការប្រកួតបន្ទាប់ទៀត។”
នេះជាបរាជ័យលើកទីពីរក្រោមថ្វីជើង Shakhtar ក្នុងការប្រកួតនៅរដូវកាលនេះ បន្ទាប់ពីឈ្នះ២ទល់នឹង៣ នៅក្រុងម៉ាឌី្រដ។ នៅ La Liga ឯណោះវិញ Real Madrid កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤។
គិត៥ប្រកួតនៅ UCL ពូល B Monchengladbach ដែលចាញ់ Inter Milan ៣ទល់នឹង២ កំពុងឈរនៅលេខមួយ មាន៨ពិន្ទុ។ Shakhtar និង Real មាន៧ពិន្ទុស្មើគ្នាឈរលេខពីរ និងលេខ៣រៀងៗខ្លួន ខណៈ Inter Milan នៅបាតតារាងមាន៥ពិន្ទុ៕