ថ្ងៃនេះ ! ខ្លាំងប៉ះខ្លាំង២គូ ពាន Hun Sen Cup វគ្គ៨ក្រុមចុងក្រោយ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ) ជើងទី១ មានចំនួនពីរគូ ដោយក្នុងនោះមានការប្រកួតរវាង ណាហ្គាវើល ត្រូវទទួលក្រុម ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦ ល្ងាច នាកីឡដ្ឋានស្តាតចាស់ ចំណែកក្រុម ភ្នំពេញក្រោន បើកកីឡដ្ឋាន Smart RSN ទទួលក្រុមមកពីខេត្តតាកែវ គិរីវង់សុខសែនជ័យ វេលាម៉ោង ៦ ល្ងាចដូចគ្នា ។
នៅថ្ងៃ អាទិត្យ មានចំនួន១គូទៀតដែលជាការប៉ះគ្នារវាងក្រុម វិសាខា នឹង បឹងកេត នាទីលាន Cambodia airway វេលាម៉ោង ១៥:៣០ នាទិរសៀល ខណៈក្រុម Tiffy Army នឹងក្រុម ខេត្ត ព្រៃវែង បានប្រកួតជើងទី១ ចប់មុនគេ ដោយក្រុម ខ ភ ម ឈ្នះ ១ ទល់ ០ ដោយរង់ចាំប្រកួតជើងទី២ នាទឹកដីខេត្តព្រៃវែង វិញម្តង ៕