ខ្សែប្រយុទ្ធអ៊ីរ៉ង់ទាត់ចូលខ្មែរ៤គ្រាប់ផ្លាស់ទៅលីគកំពូលក្រិក
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ Karim Ansarifard បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិបបាល់ទាត់ក្រិក AEK Athens នាពេលថ្មីៗនេះ និងមានសុពលភាព៣ឆ្នាំ។
កាលខែកក្កដា ឆ្នាំ២០១៩ កីឡាករទាត់ចូលកម្ពុជា៤គ្រាប់ក្នុងជ័យជម្នះ១៤-០នៅវគ្គជម្រុះ FIFA World Cup 2022 បានចូលរួមជាមួយក្លិបនៅក្របខណ្ឌកំពូលកាតារ Al Sailiya រយៈពេល៣ឆ្នាំ តែក៏បានចែកផ្លូវគ្នាវិញ ក្រោយលេងបានត្រឹមមួយរដូវកាល
អតីតខ្សែប្រយុទ្ធ Nottingham Forest នឹងពាក់អាវលេខ ១១ នៅ AEK។
ក្នុងការវិលត្រឡប់ទៅអឺរ៉ុបនេះ គេនឹងទទួលបានប្រាក់បន្ថែម ៦០ ម៉ឺនអឺរ៉ូ។
Ansarifard ក៏ធ្លាប់បានលេងនៅក្រិក គឺជាមួយក្លិប Panionios និង Olympiakos ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៨ ។
គេក៏បង្ហាញខ្លួនឲ្យអ៊ីរ៉ង់នៅ FIFA World Cup ឆ្នាំ ២០១៤ និង ២០១៨៕