Hun Sen Cup៖ ក្រុមការពារជើងឯក ត្បូងឃ្មុំ ព្រួយបារម្ភក្នុងការប្រកួតក្រៅដីរសៀលនេះ
លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភក្នុងការប្រកួតជាមួយខេត្ត កំពង់ស្ពឺ នាវេលាម៉ោង ៣ៈ០០នាទីរសៀលនេះ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ថាជាក្រុមខ្លាំងដោយឈរនៅលេខ១ ក្នុងពូល “ឃ” មុនឡើងមកដល់វគ្គនេះ។
គ្រូបង្វឹកដែលត្រូវការពារជើងឯកថ្នាក់ខេត្តបាននិយាយថា៖ ខេត្តកំពង់ស្ពឺ គឺជាក្រុមខ្លាំងមួយដែរ ព្រោះគាត់ឈរលេខមួយក្នុងពូល ហើយណាមួយយើងទៅលេងនៅទឹកដីរបស់កំពង់ស្ពឺផងនៅជើងទីមួយនេះ ដូច្នេះគឺវាពិបាកខ្លះខ្លាំងដែរ។ ខ្ញុំ និងក្រុម បានត្រៀមឆន្ទៈ និងទឹកចិត្តរួចរាល់ហើយដើម្បីការប្រកួតជើងទីមួយរសៀលនេះ យើងនឹងលេងឱ្យអស់ពីលទ្ធភាពដែលយើងមាន ព្រោះជើងទីមួយពិតជាសំខាន់សម្រាប់ចិត្តសាស្ត្រក្រុមដែលទាមទារត្រូវយកឈ្នះឲ្យបាន។ អ្វីដែលយើងមិនសូវព្រួយបារម្ភខ្លាំងនោះគឺ កំពង់ស្ពឺ សំបូរទៅដោយកីឡាករយុវជនច្រើន អញ្ចឹងស្មារតីអាចនៅមានចំណុចខ្វះខាតច្រើន។
ក្រៅពីក្រុម ខេត្តត្បូងឃ្មុំ ប្រកួតជាមួយ ខេត្តកំពង់ស្ពឺ នាកីឡដ្ឋានខេត្តកំពង់ស្ពឺ ពានរង្វាន់សម្តេច ហ៊ុន សែន ក៏នៅមានមួយគូទៀតដែរ នាវេលាម៉ោង ៣ៈ០០នាទី ដំណាលគ្នានេះ ដោយក្រុមខេត្តកែប ត្រូវទទួលស្វាគមន៍ ខេត្តកំពង់ឆ្នាំង នាកីឡដ្ឋានខេត្តកែប៕