Heung-min Son នឹងត្រូវបំពេញកាតព្វកិច្ចសេវាកម្មថ្នាក់ជាតិរយៈពេលបួនសប្តាហ៍
(BC-99)
កីឡាករបាល់ទាត់សាធារណរដ្ឋកូរ៉េ Heung-min Son របស់មាន់ខ្នាយមាស Tottenham Hot Spur នឹងត្រូវបំពេញកាតព្វកិច្ចសេវាកម្មថ្នាក់ជាតិរយៈពេលបួនសប្តាហ៍នៅក្នុងប្រទេសរបស់ខ្លួននាអំឡុងពេលនៃការពន្យាការប្រកួតបាល់ទាត់ដោយសារមេរោគឆ្លង Covid-19 ។
ខ្សែប្រយុទ្ធរបស់ Spurs វ័យ ២៧ ឆ្នាំរូបនេះបានរួចផុតពីកាតព្វកិច្ចយោធារយៈពេល ២១ ខែម្តងហើយបន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនដណ្តើមបានមេដាយមាសលើវិញ្ញសារបាល់ទាត់ព្រឹត្តិការណ៍កីឡា Asia Games ឆ្នាំ ២០១៨។ ទោះជាបែបនេះក៏ដោយក៏ Son នៅតែមិនអាចគេចផុតពីកាតព្វនេះបានឡើយដោយគេត្រូវតែបំពេញវាអោយបានលើរយៈពេលខ្លីចំនួន ៤ សប្តាហ៍។
ឆ្លៀតពេលដែល Premier League បានលើកពេលប្រកួតរបស់ខ្លួនដោយសារតែវិបត្តិរោគឆ្លង Covid-19 Heung-min Son ក៏បានដាក់ពាក្យសុំច្បាប់អនុញ្ញាតិពី Tottenham Hot Spur ធ្វើដំណើរមកប្រទេសខ្លួនបំពេញភារកិច្ចជូនជាតិក្នុងនាមជាប្រជាជន កូរ៉េ តែម្តង។
គួរបញ្ជាក់ដែរថាកីឡាករដ៏ល្បីរូបនេះមិនត្រូវបានគេហៅទៅចូលរួមហ្វឹកហាត់ដើម្បីបំពេញភារកិច្ចភ្លាមៗនុះទេ ព្រោះគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃសិនដើម្បីអោយប្រាកដថាមិនមានមេរោគឆ្លងនៅក្នុងខ្លួន។ Son អាចនឹងវឹលមកកាន់អង់គ្លេសទាន់ពេលវេលាក្រោយពីគេបំពេញកិច្ចការបម្រើជាតិរួច ប្រសិនបើ Premier League អាចប្រកួតបន្តដោយគ្មានអ្នកចូលទស្សនានៅដើមខែ មិថុនា ខាងមុខនេះ។