រដូវកាលនេះមិនទាន់ដឹងពីស្ថានភាពច្បាស់លាស់ផង តម្លៃខ្លួនកីឡាករកំពូលៗជាច្រើនត្រូវបានធ្លាក់ចុះ
ដោយសារការរាត្បាតពីមេរោគកាចសាហាវ Corona បានធ្វើអោយពិភពបាល់ទាត់ស្ងប់ស្ងាត់រកកោះត្រើយមិនឃើញ។ ទោះមានលឺដំណឹងថាត្រូវពន្យាយ៉ាងណាក៏ដោយក៏មិនទាន់មានពត័មានច្បាស់ការណាមួយអះអាងថាវានិងត្រូវចាប់ផ្តើមវិញនៅពេលណានោះទេ។
ប៉ុន្តែរាប់ចាប់តាំងពីបើករដូវកាល ២០១៩/២០២០ មកដល់ពេលនេះ នៅក្នុងលីគអាជីពទាំងប្រាំក៏មិនទាន់រកឃើញក្រុមដែលមានលទ្ធភាពឈ្នះពាននៅឡើយទេ ហើយការដោះដូរកីឡាករវិញគ្រាន់តែមានជាពត័មានលេចលឺប៉ុណ្ណោះ ដោយស្ថិតក្នុងភាពមិនច្បាស់ការដូចគ្នា។
យ៉ាងណា MSR SPORT បានដកស្រង់តម្លៃខ្លួនកីឡាករលំដាប់កំពូលជាច្រើនអ្នកដែលមានការធ្លាក់ចុះក្នុងអំឡុងពេលនេះដើម្បីអោយប្រិយមិត្តបានដឹងផងដែរ៖
– Marco Asensio របស់ Real Madrid
តម្លៃខ្លួនពេលបើករដូវកាល ៥៤ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៣៦ លានផោន
- Antoine Griezmann របស់ Barcelona
តម្លៃខ្លួនពេលបើករដូវកាល ១១៧ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ១០៨ លានផោន
- Eden Hazard របស់ Real Madrid
តម្លៃខ្លួនពេលបើករដូវកាល ១៣៥ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៩០ លានផោន
- Mario Balotelli របស់ Brescia
តម្លៃខ្លួនពេលបើករដូវកាល ១៨ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៦.៣ លានផោន
- Kepa Arrizabalaga របស់ Chelsea
តម្លៃខ្លួនពេលបើករដូវកាល ៥៤ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៣៦ លានផោន
– Alexis Sanchez របស់ Manchester United ដែលអោយ Inter Milan ខ្ជីជើង
តម្លៃខ្លួនពេលបើករដូវកាល ៣១.៥ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ១៨ លានផោន
– Edinson Cavani របស់ Paris SG
តម្លៃខ្លួនពេលបើករដូវកាល ៣៦ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ២២.៥ លានផោន
– Luis Suarez របស់ Barcelona
តម្លៃខ្លួនពេលបើករដូវកាល ៤៥ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ២៧ លានផោន
– David de Gea របស់ Manchester United
តម្លៃខ្លួនពេលបើករដូវកាល ៥៨.៥ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៤៥ លានផោន
– Gareth Bale របស់ Real Madrid
តម្លៃខ្លួនពេលបើករដូវកាល ៥៤ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៣៦ លានផោន
– Philippe Coutinho របស់ Barcelona ដែលអោយ Bayern Munich ខ្ចីជើង
តម្លៃខ្លួនពេលបើករដូវកាល ៨១ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៦៣ លានផោន
– Neymar របស់ Paris SG
តម្លៃខ្លួនពេលបើករដូវកាល ១៦២ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ១៤៤ លានផោន
– Ousmane Dembele របស់ Barcelona
តម្លៃខ្លួនពេលបើករដូវកាល ៩០ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៦៣ លានផោន
– Cristiano Ronaldo របស់ Juventus
តម្លៃខ្លួនពេលបើករដូវកាល ៨១ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ៦៧.៥ លានផោន
– Lionel Messi របស់ Barcelona
តម្លៃខ្លួនពេលបើករដូវកាល ១៣៥ លានផោន
តម្លៃទីផ្សារបច្ចុប្បន្ន ១២៦ លានផោន