សែន រ៉ាដេត តូចចិត្តយ៉ាងខ្លាំងក្រោយបានត្រឹមមេដាយប្រាក់ កីឡាវ៉ូវីណាមជើងឯកពិភពលោក
ម្ចាស់មេដាយមាស៤គ្រឿងផ្នែកកីឡាវ៉ូវីណាម សែន រ៉ាដេត បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងបន្ទាប់ចាញ់កីឡាវៀតណាមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ ដែលរៀបចំឡើងនៅទឹកដីកម្ពុជា ។
កីឡាករដើមកំណើតខេត្តកោះកុង បានប្រាប់ MSR SPORT ថា ខ្ញុំពិបាកចិត្តប៉ុន្មានថ្ងៃហើយដេកមិនលក់សោះ ដោយសារតែមិនអស់ចិត្តការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករវៀតណាម ។ រូបគេបន្តថា ខ្ញុំមិនយល់ដែរថាហេតុអ្វីបានជាចាញ់ព្រោះខ្ញុំធ្វើបានល្អក្នុងការប្រកួតនោះ ហើយការហ្វឹកហាត់ត្រៀមខ្លួនក៏គ្មានបញ្ហាអីដែរមុនការប្រកួត ខ្ញុំពិតសោកស្តាយមែន ។
សែន រ៉ាដេត ប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៤គីឡូក្រាមឯកត្តជនបានត្រឹមមេដាយមាស ក្រោយចាញ់កីឡាករវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ដោយមាន៤៤វិញ្ញាសា និងមានប្រទេសចូលរួម២៤នាក់ រួមទាំងកម្ពុជាសរុបកីឡាករ កីឡាការិនី២១៧នាក់ រួមមានអាហ្វហ្គានីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម៕