សោកស្តាយ! កម្ពុជា ចាញ់ម្ចាស់ផ្ទះ វៀតណាម ៣-០ ក្នុងពានរង្វាន់ BTV Cup 2019 (មានវីដេអូ)
មុននេះបន្តិច ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ វៀតណាម ដោយលទ្ធផល៣ទល់នឹង០ ក្នុងពានរង្វាន់ BTV Cup 2019។
ដូចនេះU20 វៀតណាម នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័តជួបគ្នាជាមួយ Becamex Binh Duong ខណៈក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយក្រុម U20 មីយ៉ាន់ម៉ា ដើម្បីដណ្ដើមលេខ៣។
គួរឲ្យដឹងថា សម្រាប់ជ័យលាភីនៅក្នុងពានរង្វាន់ខាងលើគឺ ក្រុមជើងឯកទទួលបានរង្វាន់២ម៉ឺន១ពាន់៦រយដុល្លារសហរដ្ឋអាមេរិក ហើយលេខ២ទទួលបាន១ម៉ឺ៣ពាន់ដុល្លារ ចំណែកឯលេខ៣ទទួលបាន៦ពាន់៥រយដុល្លារផងដែរ។
ទស្សនាវីដេអូ៖