ឡៅ ចិត្រា ចូលជំនួសតំណែង ឃុន ឌីម៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទេសហ្វីលីពីន
ការពិតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន វិញ្ញាសារគុនខ្មែរប្រភេទទម្ងន់ ៦០ គីឡូក្រាមម្ចាស់ផ្ទះហ្វីលីពីនមិនបានដាក់អោយប្រកួតនោះទេ ពោលមានតែប្រភេទទម្ងន់ ៦៣ ដែល ឃុន ឌីម៉ា ជាកីឡាករដែលសហព័ន្ធប្រដាល់គុនខ្មែរបានជ្រើសរើស សម្រាប់ប្រកួតក្នុងឆ្នាំនេះ ក្នុងនាមជាម្ចាស់មេដាយមាសកាលពីឆ្នាំ ២០១៧ នាប្រទេសម៉ាឡេស៊ី ។ ដោយសារតែ ឃុន ឌីម៉ា មានបញ្ហារបួសត្រូវវះកាត់មិនអាចចូលរួមប្រកួតបានទើបសហព័ន្ធសម្រេចដាក់ ឡៅ ចិត្រា ជំនួសតំណែងនេះ ស្របពេល ចិត្រា កំពុងស្ថិតនៅជាកីឡាករជម្រើសជាតិប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
បេក្ខភាពដែលត្រូវចេញទៅរួមប្រកួតវិញ្ញាសារគុនខ្មែរ (Muay )មានកីឡាករ ហ៊ីម គឹមរៀង ប្រកួតលើប្រភេទទម្ងន់ ៤៨ គីឡូក្រាម កីឡាករ វាន់ វឿន ប្រកួតទម្ងន់ ៥៤ គីឡូក្រាម កីឡាករ តាញ់ មករា ប្រកួតទម្ងន់ ៥៧ គីឡូក្រាម និង កីឡាករ ឡៅ ចិត្រា ប្រកួតលើប្រភេទទម្ងន់ ៦៣ គីឡូក្រាម និងកីឡាការិនី សំ ថារ័ត្ន ប្រកួតលើប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។
សូមបញ្ចាក់ថា ក្នុងឆ្នាំនេះកម្ពុជាបានបញ្ចូលប្រភេទប្រដាល់គុនខ្មែរ Kickboxing និងប្រដាល់សកល ទៅចូលរួមប្រកួតដណ្តើមមេដាយ ដោយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីននេះនឹងបើកការប្រកួតនៅថ្ងៃទី ៣០ ខែ វិច្ឆិកា នឹងគ្រោងបញ្ចប់នាថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ៕