ប្រធានក្លឹប Sporting Lisbon ថាក្លឹបនឹងប្តូរឈ្មោះកីឡដ្ឋានដាក់ឈ្មោះ CR7 វិញ ក្រោយគេចូលនិវត្តន៍
ប្រធានក្លឹប Sporting Lisbon លោក Frederico Varandas បាននិយាយថា ក្លឹបនឹងប្តូរឈ្មោះកីឡដ្ឋាន Jose Alvalade ទៅដាក់ឈ្មោះរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo វិញ នៅពេលដែលគេចូលនិវត្តន៍ពីពិភពបាល់ទាត់។
លោក Frederico Varandas បានបន្ថែមថា កីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន៥ម៉ឺននាក់នេះពិតជាមានមោទនភាពនៅក្នុងការផ្លាស់ប្តូរឈ្មោះនេះ ព្រោះ Cristiano គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តក្លឹប ហើយវាជាគម្រោងមួយដែលមិនអាចបដិសេធបានឡើយ។
គួររំលឹកថា មុនពេលក្លាយជាតួឯកដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះដុះចេញមកពីថ្នាលយុវជនរបស់ Sporting Lisbon ក្នុងចន្លោះឆ្នាំ១៩៩៧ដល់ឆ្នាំ២០០២ផងដែរ។