Messi ត្រឡប់មកជួយ Barcelona វិញហើយ ប្រកួតដំបូងត្រូវលេងក្នុងឈុត UEFA Champions League
បន្ទាប់ពីមានបញ្ហារបួសអំឡុងពេលប្រកួតវិស្សមកាលនៅទឹកដីសហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅ ឥឡូវនេះខ្សែប្រយុទ្ធ Leo Messi បានត្រឡប់ចូលរួមហ្វឹកហាត់ជាមួយក្រុមវិញហើយ។
ការប្រកួតមិត្តភាពប៉ះជាមួយ Napoli នៅពេលនោះបានធ្វើអោយម្ចាស់ពាន Ballon d’Or ៥សម័យរងរបួសសាដ់ដុំជើងខាងស្តំា ដោយត្រូវខកខានការប្រកួតជាច្រើនសំរាប់ Barcelona និងឈុតជំរើសជាតិអាហ្សង់ទីន ជាពិសេសអវត្តមានការប្រកួតបើករដូវកាលថ្មីនៅ La Liga ទៀតផង។
Messi និងចូលលេងប្រកួតដំបូងរបស់ខ្លួនអោយក្រុមអ្នកមានបុណ្យសំរាប់ដូវកាលថ្មី ២០១០/២០២០ ដោយត្រូវប៉ះជាមួយ B.Dortmund ក្នុងព្រឹត្តិការណ៏ UEFA Champions League វគ្គចែកពូលនៅថ្ងៃអង្គារនេះ។ រួចហើយត្រូវបន្តលេងក្នុងលីគ La Liga សប្តាហ៍ទី ៥ ដែលត្រូវជួបជាមួយម្ចាស់ផ្ទះ Granada។
ក្រៅពី Messi នៅមានខ្សែប្រយុទ្ធ Osmane Dembele ក៏បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញដែរ ដោយរំពឹងថានិងអាចចូលលេងបានក្នុងពេលឆាប់៕