Fulham កំពុងដាក់គោលដៅចង់បានខ្សែការពារពី Chelsea ក្នុងទីផ្សារទិញដូរខែមករាខាងមុខ
ក្រុមបាល់ទាត់ Fulham បានប្រកាសថា ពួកគេនិងចុះកុងត្រាទិញយកខ្សែការពារ Michael Hector ពីតោខៀវ Chelsea ក្នុងខែមករាខាងមុខនេះ។
កីឡាករជនជាតិចាម៉ៃការូបនេះ ផ្លាស់ពី Reading មកកាន់ Chelsea កាលពីឆ្នាំ ២០១៥ ប៉ុន្តែមិនបានចូលរួមសកម្មភាពប្រកួតប្រជែងផ្លូវការជាមួក្លឹបនោះទេ ខណៈដែលបច្ចុប្បន្នក៏មិនមានកុងត្រាជាមួយនិងក្លឹបដែរ។
អាជីពជាកីឡាកររបស់ Michael Hector មិនសូវជាមានភាពលេខធ្លោរខ្លាំងប៉ុន្មានទេ ចាប់តាំងពីក្លឹបដំបូង Reading គឺត្រូវបានក្លឹបផ្សេងៗជាច្រើនខ្ចីជើងរហូត ប៉ុន្តែគេអាចមានលទ្ធភាពលេងក្នុងឈុតជំរើសជាតិចាម៉ៃកាបាន ២៤ប្រកួត។
បច្ចុប្បន្ន Hector ទើបតែបញ្ចប់ការខ្ចីជើងពី Sheffield Wednesday ហើយក៏ត្រូបាន Fulham ចាប់អារម្មណ៏ចង់បាននៅទីផ្សារដោះដូរក្នុងខែមករាខាងមុខ ប៉ុន្តែមិនទាន់មានប្រភពបញ្ចាក់ពីតំលៃខ្លួននោះទេ។
នេះជាការសំរេចចិត្តដែលមានការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសាររបស់គេ ព្រោះពួកគាត់មានមូលដ្ឋានក្នងទីក្រុង Fulham ស្រាប់៕