ម៉ឺន សុភា ពិតជាប៉ះ ឌីស៊ែលឡេក មែន ប៉ុន្តែមិនមែនសប្តាហ៍នេះទេ
ជំនួបរវាងអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា និងជើងខ្លាំងរបស់ថៃ ឌីស៊ែលឡេក ពិតជាធ្វើឡើងនៅកម្មវិធី Super Champ នាទឹកដីប្រទេសប្រាកដមែន ប៉ុន្តែមិនមែនសប្តាហ៍នេះនោះទេ ។
តាមការបង្ហើបរបស់ ម៉ឺន សុភា ថារូបគេពិតជាប្រកួតមែន ប៉ុន្តែមិនមែនសប្តាហ៍នេះនោះទេដោយខាង កម្មវិធីបានពន្យាពេលទៅសប្តាហ៍បន្ទាប់វិញ ពោលគឺថ្ងៃអាទិត្យ ទី ១៨ សីហា ឆ្នាំ ២០១៩ នេះក្នុងកម្មវិធី Muay Thai Super Champ ដដែល ។
គួរំលឹកផងដែរថា ម៉ឺន សុភា និង ឌីស៊ែលឡេក ធ្លាប់ប៉ះគ្នាម្តងហើយកាលពីឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសម៉ាឡេស៊ី ដែលកាលនោះ ម៉ឺន សុភា ចាញ់ពិន្ទុទទួលបានត្រឹមមេដាយប្រាក់ ខណៈកីឡាករថៃរូបនេះ មកប្រកួតស្រុកខ្មែរមិនទាន់ចាញ់នោះទេដោយ ស្មើជាមួយ ឡុង សុវណ្ណឌឿន និងឈ្នះ រឿង សោភ័ណ្ឌ ៕