អតីតតារាបាល់ទាត់របស់អង់គ្លេស Peter Crouch ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ
អតីតតារាបាល់ទាត់ដ៏ឆ្នើមរបស់អង់គ្លេស និង ហង្សក្រហម Liverpool គឺកីឡាករ Peter Crouch បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្រោយពីបានចំណាយពេល២១ឆ្នាំ និង ៦០០ ប្រកួតជាមួយនឹងវិស័យមួយនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Peter Crouch បានបង្ហោះសារលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ “បន្ទាប់ពីមានការពិចារណាជាច្រើននៅរដូវក្តៅនេះខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាបាល់ទាត់! ការប្រកួតដ៏អស្ចារ្យរបស់ខ្ញុំ បានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នាដែលបានជួយខ្ញុំគាំទ្រខ្ញុំគ្រប់ការប្រកួតកន្លងមក “។
សូមបញ្ជាក់ថា Crouch បានលេងឱ្យ Liverpool, Tottenham Hotspur, QPR, Portsmouth, Aston Villa, Norwich City, Southampton, Stoke City, Burnley, Dulwich Hamlet & IFK Hassleholm ។ គាត់បានបង្ហាញខ្លួនចំនួន 735លើកក្នុងចំណោម 11 ក្លឹប និងស៊ុតបញ្ចូលទីបាន 205 គ្រាប់។ សម្រាប់ប្រទេសអង់គ្លេសគាត់បានបង្ហាញខ្លួនបានចំនួន 42 ប្រកួត និងរកបាន 22 គ្រាប់៕