កាំភ្លើងធំទីក្រុងឡុងដ៏ សំរេចចុះកុងត្រានាំយកកីឡាករវ័យ ១៨ឆ្នាំមកចូលរួមជាមួយក្លឹបនៅរដូវកាលក្រោយ
Gabriel Martinelli បានផ្លាស់ទ្រនំថ្មីពីទឹកដីស្តេចបាល់ទាត់សាំបាប្រេស៊ីល មកកាន់ទ្វីបអឺរ៉ុបក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេសដោយចូលរួមជាមួយកំាភ្លើងធំ Arsenal ចាប់ពីពេលនេះតទៅ។
ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ ចាកចេញពីក្លឹបចាស់របស់ខ្លួន Ituano មកកាន់ Arsenal ក្នុងតំលៃខ្លួន ៨លានផោនជាមួយនិងកុងត្រារយៈពេលយូរ។
ទោះយ៉ាណា ការមកលេងអោយក្រុមជើងឯក Premier League ៣សម័យ មិនប្រាកដថារូបគេអាចប្រជែងយកកៅអី១១នាក់បាននៅឡើយទេ គឺចាំមើលរដូវកាលក្រោយថាតើគេមានសមត្ថភាពល្អប៉ុណ្ណា?
គួរបញ្ចាក់ថា Martinelli រកបាន១០គ្រាប់ ពីការបង្ហាញខ្លួន ៣៤លើកអោយក្រុមដែលមានមូលដ្ឋានក្នុងប្រទេសប្រេស៊ីល។ កីឡាករវ័យ ១៨ឆ្នាំធ្លាប់ជាយុវជនរបស់ Corinthian កាលពីឆ្នាំ២០១០ដល់២០១៤ ទើបផ្លាស់មកកាន់ Ituano នៅឆ្នាំ២០១៥ដល់២០១៩ និងអាចលេងអោយឈុតធំបានតែម្តង៕