តោះ! មកមើលកីឡាករ ៥នាក់ដែល Barcelona ចង់លក់ចេញ
ទីផ្សាទិញដូរកីឡាករក្នុងតំបន់អឺរ៉ុបកំពុងចំហរ បានធ្វើអោយក្រុមធំៗដែលសំបូរលុយព្យាយាមតាមប្រមាញ់កីឡាករដែលលេចធ្លោរយកមកព្រឹងក្រុមនៅរដូវកាលក្រោយ ហើយក៏មានក្រុមខ្លះចង់លក់កីឡាករមួយចំនួនដែលមិនសូវមានសក្តានុពលក្នុងក្រុមចេញផងដែរ ដើម្បីទុកពេលអោយកីឡាករផ្សេងទៀតបានបង្ហាញសមត្ថភាព។ ថ្ងៃនេះ Admin និងនាំប្រិយមិត្តទៅចាប់អារម្មណ៏កីឡាករ ៥នាក់ដែល Barcelona ចង់លក់ចេញ និង ៥នាក់ដែល Juventus ចង់ទិញចូល ពួកគេទាំងនោះមានដូចខាងក្រោម:
***កីឡាករ ៥នាក់ដែល Barcelona ចង់លក់ចេញ
1- Samuel Umtiti
វាជាពេលវេលាដែលសាកសមបំផុតដែល Samuel Umtiti គឺជាខ្សែការពារ១ដ៏ល្អក្នុងចំណោមខ្សែការពារជាច្រើនទៀតក្នុងលោក ប៉ុន្តែរូបគេមើលទៅដូចជាស្ថិតក្នុងស្រមោលរបស់ជំនាន់ក្រោយ Clement Lenglet ដែលកំពុងបញ្ចេញទំរង់លេងបានយ៉ាងល្អ ដូច្នេះវាគួរតែដល់ពេលចាកចេញហើយសំរាប់កីឡាករជនជាតិបារាំងរូបនេះ។w
2- Ivan Rakitić
នេះជារឿងដែលលំបាកមួយ ព្រោះ Ivan Rakitic ជា Key Player មួយដ៏សំខាន់សំរាប់ក្រុម ប៉ុន្តែវាជារឿងគួរពិចារណដែរ ព្រោះតែវត្តមាននៃការមកដល់របស់ Frenkei de Jong នៅរដូវកាលក្រោយ។ ណាមួយទៀតកុងត្រា២ឆ្នាំរបស់គេក៏ត្រូវបានអស់សុពលភាពដែរ។
3- André Gomes
ជាទូទៅនៅ Barcelona មិនសូវទុកកីឡាករដែលមិនមានភាពលេខធ្លោរអោយនៅក្នុងក្រុមនោះទេ Andre Gomes ថ្វីត្បិតតែមានគុណសម្បត្តិគ្រប់គ្រាន់ក៏ពិតមែន តែកំលាំងពលកម្មនិងការចំណាយលុយទៅលើរូបគេហាក់បីដូចជាសមភាពទាល់តែសោះ។
4- Malcom
ស្ថិតក្រោមការដឹកនាំរបស់លោក Ernesto Valverde ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Malcom មិនស្ថិតក្រុមជំរើសដែលត្រូវប្រើនោះទេ ដូច្នេះច្បាស់ណាស់ថាក្លឹបនិងកីឡាករកំពុងជជែករឿងការចែកផ្លូវគ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះ។
5- Jasper Cillessen
មួយរយៈកាលកន្លងមកនេះអ្នកចាំទីជនជាតិហុល្លង់ Jasper Cillessen តែស្ថិតក្នុងកៅអីបំរុងជានិច្ច។ បើតាមរបាយការណ៏របស់ក្រុមបានអោយដឹងពីតំលៃខ្លួនក្នុងការនាំចូលកីឡាករូបនេះមានចំនួន ៥៥លានអឺរ៉ូ ប៉ុន្តែបើសិនមានក្រុមផ្សេងត្រូវការគឺអាចចរចារបានក្នុងតំលៃត្រឹមតែ ២០លានអឺរ៉ូប៉ុណ្ណោះ៕