ដាវ នីម៖ ខ្ញុំមិនបាក់ទឹកចិត្តទេ ទោះបីត្រូវកាត់ចេញពីជម្រើសជាតិ
ខ្សែប្រយុទ្ធរបស់ក្លិបគីរីវង់សុខសែនជ័យ ដាវ នីម ដែលត្រូវកាត់ឈ្មោះចេញក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានបង្ហាញពីការប្រឹងប្រែងហាត់បន្ថែមសម្រាប់សមត្ថភាពខ្លួនដោយមិនអាក់អនចិត្តនោះទេ ក្រោយ មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ២៣នាក់ចុងក្រោយក្នុងការចូលរួមពានរង្វាន់ជម្រុះ FIFA WORLD CUP 2022 ជាមួយ ប៉ាគីស្ថាន ។
កីឡាករដើមកំណើតខេត្តតាកែវ បានបញ្ជាក់ថា សម្រាប់ខ្ញុំមានអារម្មណ៍ធម្មតាទេពេលដឹងថាកាត់ឈ្មោះ ចេញ ប៉ុន្តែក៏សប្បាយចិត្តដែរដែលបានចូលរួមជាមួយជម្រើសជាតិក្នុងការហ្វឹកហាត់ប៉ុន្មានថ្ងៃផងដែរ ។ កីឡាករវ័យ២៤ បន្ថែមខ្ញុំយល់ថាសមត្ថភាពខ្លួនឯងនៅមានកម្រិតដូចនេះនឹងប្រឹងហាត់បន្ថែមទៀត ដើម្បីមានឱកាលក្រោយៗទៀត ។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ ដាវ នីម ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិលោក Felix និងអ្នកចាក់ការទូទៅ Honda កោះហៅក្នុងចំណោមកីឡាករ២៧នាក់ដើម្បីប្រមូលផ្តុំហាត់ជាមួយក្រុមគោព្រៃ ប៉ុន្តែត្រូវបានកាត់ឈ្មោះ ចេញវិញជាមួយកីឡាករ ម៉ៅ ពិសិដ្ឋ និង ស៊ិន សុផានណាត ៕