ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យលើកទី១ចាប់ផ្តើមហើយ
ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ នឹងចាប់ផ្តើមប្រកួតនាថ្ងៃទី៦ មិថុនាខាងមុខនេះហើយ បន្ទាប់ពីក្លិបបាល់ទាត់បឹងកេតសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំការប្រកួតនេះអោយមានជាលើកដំបូង ។
ក្រុមបាល់ទាត់វិទ្យាល័យចំនួន៩ បានចូលរួមប្រកួតប្រជែងក្នុងនោះរួមមានក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម ច្បារអំពៅ ក្រុមបាល់ទាត់វិទ្យាល័យបឹងត្របែក ក្រុមបាល់ទាត់វិទ្យាល័យ ចាក់អង្រែ ក្រុមបាល់ទាត់វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រុមបាល់ទាត់វិទ្យាល័យ ឥន្រ្ទទេវិ ក្រុមបាល់ទាត់វិទ្យាល័យ ឬស្សីកែវ ក្រុមបាល់ទាត់វិទ្យាល័យ ស.ហ.សភ្នំពេញថ្មី ក្រុមបាល់ទាត់វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងក្រុមបាល់ទាត់សាលាឯកជនវេស្ទឡាញន័ ។
ទីលានចំនួន៣ដែលត្រូវប្រើប្រាស់មានកីឡដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក កីឡដ្ឋានបាល់ ទាត់វិទ្យាល័យជា ស៊ីម ច្បារអំពៅ និងកីឡដ្ឋានបាល់ទាត់ក្លិបបឹងកេត ខណៈប្រាក់រង្វាន់ក្រុមគ្រងជើងឯក ៦០លានរៀល ក្រុមជើងឯករងទទួលបាន ៤០លានរៀល និងក្រុមជាប់ចំណាត់លេខ៣ទទួលបាន ចំនួន២០លានរៀល៕ រូបភាព៖ ជើងឯកវិទ្យាល័យ – High School League