ខ្សែបម្រើប្រយុទ្ធ Christian Pulisic ថាខ្លួនចង់ជោគជ័យជាមួយ Chelsea ដូចជា Eden Hazard
កាលពីម្សិលមិញ ខ្សែបម្រើប្រយុទ្ធ Christian Pulisic បង្ហាញខ្លួនជាសមាជិករបស់ Chelsea ជាផ្លូវការ ក្រោយពីក្រុមរហស្សនាមតោខៀវបានសម្រេចក្នុងការផ្ទេរយកកីឡាករអាមេរិករូបនេះពី Borussia Dortmund ក្នុងតម្លៃ ៥៨លានផោនកាលពីដើមខែមករា ប៉ុន្តែត្រូវឲ្យខ្ចីជើងនៅទឹកដីអាល្លឺម៉ង់សិនរហូតដល់ចប់រដូវកាល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីព្រមព្រៀងក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស កីឡាករវ័យ២០ឆ្នាំបានឲ្យដឹងថា នេះគឺជាកិត្តិយសដែលគេបានចុះកិច្ចសន្យាជាមួយក្រុមដ៏អស្ចារ្យមួយ ហើយរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានភាពជោគជ័យដូចខ្សែបម្រើ Eden Hazard អញ្ចឹង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ខ្សែបម្រើអាមេរិករូបនេះចូលលេងឲ្យ Dortmund តាំងពីអាយុ ១៧ឆ្នាំ ដោយបង្ហាញខ្លួនបាន១២៧ប្រកួតហើយស៊ុតបញ្ចូលទីបាន១៩គ្រាប់ផងដែរ។