PSG ត្រៀមជះលុយធំអន្ទងយកអ្នកចាំទី David De Gea របស់ Man UTD មកទឹកដីបារាំង
សារព័ត៌មាន Marca បានរាយការណ៍ថា Paris St Germain គ្រោងបង្កើនកញ្ចប់ទឹកប្រាក់រហូតដល់៩០លានផោន ដើម្បីផ្ទេរអ្នកចាំទី David De Gea ពី Man UTD។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករជនជាតិអេស្ប៉ាញកំពុងទទួលការរិះគន់ពីទម្រង់លេងធ្លាក់ចុះ តែក្លិបជើងឯកលីគកំពូលបារាំង មិនរារែកក្នុងការដាក់សំណើរផ្ទេរឡើយ។ ការតម្រង់មុខព្រួយទៅកាន់ De Gea ដ្បិត PSG ត្រូវការអ្នកអាចជំនួសតំណែងអ្នកចាំទី Gianluigi Buffon ដែលកាន់តែខិតទៅរកទីបញ្ចប់នៃអាជីពរបស់ខ្លួន។
ក្លិបមហាសេដ្ឋីអារ៉ាប់ មានបំណងផ្តល់កិច្ចសន្យារយៈពេលវែង បូករួមនិងប្រាក់ឈ្នួល៤៥ម៉ឺនផោនក្នុងមួយសប្តាហ៍រហូតដល់ឆ្នាំ២០២៤។ បើសិនជា De Gea ត្រូវផ្ទេរទៅមែនមានន័យថាប្រាក់ឈ្នួលរបស់គេនឹងកើនឡើងទ្វេដងដ្បិតប្រាក់ឈ្នួលបច្ចុប្បន្នត្រឹមតែ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក កិច្ចសន្យារបស់ David De Gea នឹងចប់នៅខែមិថុនាឆ្នាំក្រោយ ហើយមិនទាន់មានការបញ្ជាក់ទេថា គេនឹងបន្តកិច្ចសន្យាថ្មីជាមួយ Man UTD ឬយ៉ាងណា។ ក្រៅពី PSG, ក្លិប Real Madrid, Juventus និង Dortmund ក៏តាមមើលស្ថានភាពរបស់អ្នកចាំទីរូបនេះផងដែរ៕