ហង្សក្រហម Liverpool បន្តប្រដេញតំណែងកំពូលតារាងជាមួយ Man City ក្រោយឈ្នះ Burnley ៤-២ (មានវីដេអូ)
ក្រុមហង្សក្រហម Liverpool បន្តប្រដេញតំណែងកំពូលតារាងក្របខ័ណ្ឌ Premier League ជាមួយ Manchester City ក្រោយពីយកឈ្នះ Burnley ៤ទល់នឹង២កាលពីម្សិលមិញ។
ក្នុងជំនួបនាកីឡដ្ឋាន Anfield ត្រឹមនាទីទី៦តែប៉ុណ្ណោះក្រុមភ្ញៀវគឺជាអ្នករកគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ Ashley Westwood ខណៈក្រុមម្ចាស់ផ្ទះវាយបកបាន៣គ្រាប់មកវិញដោយខ្សែប្រយុទ្ធ Roberto Firmino នៅនាទីទី១៩, ខ្សែបម្រើប្រយុទ្ធ Sadio Mane នៅនាទីទី២៩ ហើយ Firmino នៅនាទីទី៦៧។
Burnley ក៏រក១គ្រាប់តាមបានមកវិញនៅចុងម៉ោងដោយ Johann Gudmundsson ប៉ុន្តែ Mane ក៏រកបានគ្រាប់ទី២របស់ខ្លួនមុននឹងបញ្ចប់ការប្រកួតតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតត្រឹមសប្តាហ៍នេះ Liverpool កំពុងនៅលេខ២ដោយមាន៧៣ពិន្ទុនៅក្នុងដៃ ខណៈ Man City ឈរនៅកំពូលតារាងដោយមាន៧៤ពិន្ទុ។
ទស្សនាវីដេអូ៖