Juventus ចាញ់ AT Madrid ២គ្រាប់ ខណៈ Man City វាយបកយកឈ្នះ Schalke ចុងម៉ោងវិញ (មានវីដេអូ)
Atletico Madrid បានយកឈ្នះជើងខ្លាំងមកពីអ៊ីតាលី Juventus ២-០ នៅផ្ទះខ្លួនឯងក្នុងការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបាននៅវគ្គទី២ទាំង២គ្រាប់ដោយ Jose Gimenez និង Diego Godin ដោយលទ្ធផលនេះបានធ្វើឲ្យ AT Madrid បន្តមិនស្គាល់ពាក្យចាញ់លើក្រុមមកពីអ៊ីតាលីក្នុងពានរង្វាន់ UEFA Champions League ក្រោមការដឹកនាំរបស់លោក Diego Simeone ពោលគឺឈ្នះ៥ និងស្មើ២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកសម្រាប់ការប្រកួតមួយគូទៀតគឺ Manchester City បានវាយបកយកឈ្នះម្ចាស់ផ្ទះ Schalke 04 ក្នុងជើងទីមួយដូចគ្នា ដោយលទ្ធផល ៣ទល់នឹង២។
ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកបើកការនាំមុខ ឲ្យ Man City នាទី១៨ ប៉ុន្តែ Schalke ក៏រកបាន២គ្រាប់មកវិញដោយកីឡាករ Nabil Bentaleb។ លុះចូលមកដល់ចុងម៉ោងខ្សែបម្រើ Leroy Sane និង Raheem Sterling ក៏ស៊ុតបានម្នាក់១គ្រាប់ឲ្យ Man City វាយបកយកឈ្នះវិញ ខណៈការប្រកួតជើងទីពីរនឹងរៀបចំនៅថ្ងៃទី ១២ ខែ មីនាវិញម្តង៕
ទស្សនាវីដេអូ៖