ល្ងាចនេះបើ U-22 កម្ពុជាឈ្នះមីយ៉ាន់ម៉ានឹងឡើងទៅប៉ះ វៀតណាម រឺ ថៃ
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំនឹងធ្វើការប្រកួតលើកទី២ក្នុងពូល B នៃ ពានរង្វាន់ AFF U-22 LG CUP 2019 ដោយត្រូវជួបជាមួយ U-22 មីយ៉ាន់ម៉ា នាពហុកីឡដ្ឋានជាតិ អូឡំាពិកវេលាម៉ោង ៦ និង ៣០ នាទីល្ងាច ខណៈបើម្ចាស់ផ្ទះកម្ពុជាឈ្នះនឹងឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទោះបីនៅសល់មួយប្រកួតទៀតក្តី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងពូលនេះម្ចាស់ផ្ទះកំពុងឈរលេខ១ដោយមាន៣ពិន្ទុបន្ទាប់ពីបានយកឈ្នះម៉ាឡេស៊ី ១ ទល់ ០ ក្នុង ការប្រកួតបើកឆាក ស្របពេលដែល មីយ៉ាន់ម៉ា ស្មើជាមួយ ឥណ្ឌូនេស៊ី ១ ទល់ ១ កាលពីប្រកួត លើកដំបូង ធ្វើឲ្យពួកគេមានត្រឹម១ពិន្ទុដូចគ្នា ។
សម្រាប់ពូល A វិញ U-22 ថៃ និង វៀតណាម បានកក់កៅអីវគ្គ៤ក្រុមចុងក្រោយរួចរាល់ហើយបន្ទាប់ពី ឆ្លងកាត់២ប្រកួតឈ្នះទាំង២ប្រកួតដូចគ្នាមាន៦ពិន្ទុពេញ ដូចនេះបើកម្ពុជាឈ្នះមីយ៉ាន់ម៉ានៅថ្ងៃនេះ នោះកម្ពុជាអាចនឹងត្រូវជួបវៀតណាមរឺថៃ បន្ទាប់ពីប្រកួតបញ្ចប់ក្នុងពូលA រួច ។
សូមបញ្ជក់ថា វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយក្រុម លេខ១ ក្នុងពូល A ត្រូវប៉ះលេខ២ក្នុងពូលB ខណៈលេខ១ពូល B ត្រូវជួបក្រុមលេខ២ ក្នុងពូលA វិញ ៕ រូបពេល ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា