Real Madrid ធ្លាក់មកលេខ៣វិញនៅ La Liga ក្រោយភ្លាត់ចាញ់ Girona ២-១ ក្នុងដីខ្លួនឯង (មានវីដេអូ)
ក្រុមអធិរាជស Real Madrid បានធ្លាក់មកកាន់លេខ៣វិញនៅក្នុងក្របខ័ណ្ឌ La Liga ក្រោយពីភ្លាត់ចាញ់ Girona កាលពីម្សិលមិញដោយលទ្ធផល២ទល់នឹង១ នៅក្នុងការប្រកួតនាសប្តាហ៍ទី២៤។
គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Casemiro នៅក្នុងវគ្គទី១ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានត្រឹមតែ១០នាទីទីតែប៉ុណ្ណោះនៅវគ្គទី២ដោយ កីឡាករ Cristhian Stuani នៅនាទីទី៦៥ និងកីឡាករ Portu នៅនាទីទី៧៥។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតត្រឹមសប្តាហ៍នេះ Real Madrid មាន៤៥ពិន្ទុក្នុងដៃដោយឈរនៅលេខ៣ ខណៈ AT Madrid នៅលេខ២មាន៤៧ពិន្ទុ ហើយ FC Barcelona ស្ថិតនៅកំពូលតារាងដោយមាន៥៤ពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖