វៀត ប៊ុនឌឿន ប៉ះជើងខ្លាំងថៃនិងជាម្ចាស់ខ្សែក្រវាត់ ប៉ែតសែនឡេក រ៉ាឆានុន
អ្នកលេងកែង វៀត ប៊ុនឌឿន នឹងត្រូវធ្វើការធ្ងន់សម្រាប់ការប្រកួតសប្តាហ៍នេះនាសង្វៀន ស៊ី អ៊ិន ស៊ី វេលាម៉ោង ២ និង ៤៥ នាទីរសៀល ពោលរូបគេត្រូវជួបជើងខ្លាំងថៃនឹងជាម្ចាស់ ខ្សែក្រវាត់របស់ថៃ ប៉ែតសែនឡេក រ៉ាឆានុន ដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរពីរដងរួចមកហើយ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប៉ែតសែនឡេក រ៉ាឆានុន ធ្លាប់មកស្រុកខ្មែរពីរដងដោយលើកទីមួយចាញ់កីឡាករ ម៉ឺន មេឃា ក្នុងទឹកទី៤ ខណៈលើកទីពីរផ្តួល រឿង វណ្ណៈ ក្នុងទឹកទី១ នាសង្វៀន អាស៊ី អាគ្នេយ៍ ។ ប៉ែតសែនឡេក ធ្លាប់ជាជើងខ្លាំងប្រចាំប៉ុស្តិ៍លេខ៧របស់ថៃ នឹងធ្លាប់ឈ្នះខ្សែក្រវាត់ច្រើនគ្រឿងផងដែរ ខណៈនេះជាលើកទីមួយដែលគេមកប្រកួតនៅសង្វៀន CBS ដោយគេប្រើឈ្មោះថា កាយតានណយ វ៉.ស៊ុននឺន ៕