ប្អូនស្រីរបស់ Sala បង្ហោះរូបដ៏ស្រងេះស្រងោចនៅលើបណ្តាញសង្គម Facebook
(BC-99)
ទន្ទឹមនិងការលេចឮដំណឹងថាសាកសពរជនរងគ្រោះដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចជាអ្នកបើកបរឬក៏កីឡាករបាល់ទាត់ Emiliano Sala ប៉ុន្មានថ្ងៃកន្លងទៅនេះរួចមក ស្រាប់តែនៅលើគណនីបណ្តាញសង្គម Facebook របស់ប្អូនស្រី Sala ឈ្មោះ Romina បានបង្ហោះរូបភាពដ៏សែនក្តុកក្តួលមួយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គឺជារូបភាពរបស់សុនខមួយក្បាលអង្គុយក្បែរមាត់ទ្វារនាសុរិយាហៀបអស្តង្គត ដោយភ្ជាប់នូវសំណេរមួយឃ្លាថា សូម្បីតែ Nala ក៏កំពុងតែរង់ចាំបងត្រឡប់មកវិញដែរ។ Nala គឺជាឈ្មោះរបស់សុនខមួយក្បាលនេះហើយវាគឺជាសត្វចិញ្ចឹមរបស់ Sala កាលនៅរស់។ Nala បានបង្ហាញពីអារម្មណ៍ស្រពាប់ស្រពោនរបស់វាដែលមិនបានឃើញម្ចាស់ត្រឡប់មកផ្ទះវិញអស់ជាច្រើនសប្តាហ៍។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកឡើងវិញថា Emiliano Sala ត្រូវបានបាត់ខ្លួនជាមួយនិងអ្នករួមដំណើរក្នុងយន្តហោះឯកជនរបស់ក្លិប Cardiff City នៅពេលដែលរូបគេបានហោះហើរត្រឡប់មកពីក្លិប Nantes ដែលជាក្លិបចាស់នៅឯប្រទេសបារាំង។