កាលពីយប់មិញនេះម្ចាស់ក្លឹប Leicester ផ្ទុះឆេះឧទ្ធម្ភាគចក្រនៅក្រៅទីលាន King Power
ព័ត៌មានថ្មីបំផុតពីចក្រភពអង់គ្លេសបានអោយដឹងថាមានការផ្ទុះឆេះឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លិបបាល់ទាត់ Leicester City នៅវេលាម៉ោង1រំលងអាធ្រាត្រម៉ោងនៅកម្ពុជាកាលពីយប់ម៉ិញ។
ឧបទ្ទវហេតុនេះបានឆាបឆក់ជីវិតមនុស្សចំនួន8នាក់ដែលក្នុងនោះក៏មានម្ចាស់ក្លិប ឡេស្ទ័រ ស៊ីធី វិឆៃ ស៊ីវ៉ាត់ថាណាប្រៈផា ផងដែរ។ គេមិនទាន់ដឹងនៅឡើយទេពីមូលហេតុដែលធ្វើអោយឧទ្ធម្ភាគចក្រមួយគ្រឿងនេះផ្ទុះឆេះបែបនេះ។
សូមជំរាបជូនថាហេតុការនេះបានកើតឡើងនៅបរិវេណទីលានបាល់ទាត់ King Power ក្រោយពេលដែលការប្រកួតរវាង Leicester City និង West Ham United បានបញ្ចប់ទៅដោយលទ្ធផល 1-1 ។ ក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីរូបនេះ Leicester City ក៏បានឈ្នះជើងឯក Premier League នៅរដូវកាល 2015-2016 ផងដែរ។