ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត២គ្រាប់ឲ្យ Juventus ឈ្នះ Sassuolo ២-១ (មានវីដេអូហាយឡាយ)
ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដំបូងរបស់សម្រាប់ Juventus ខណៈម្ចាស់ជើងឯកអ៊ីតាលីបានរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងរដូវកាលនេះនៃក្របខណ្ឌ Italy Serie A។
ពេញ៤៥នាទីដំបូងក្រុមទាំង២មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ ប៉ុន្តែឈានចូលមកដល់វគ្គទី២កីឡាករវ័យ៣៣ឆ្នាំរកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទី៥០ មុនពេលរកបានគ្រាប់ទី២នៅនាទី៦៥។ ដោយឡែក Sassuolo បានវាយបកនៅម៉ោងបន្ថែមម៉ោងតាមរយៈកីឡាករ Khouma Babacar។
គួររំលឹកថា ខ្សែប្រយុទ្ធព័រទុយហ្គាល់មិនទានស៊ុតបញ្ចូលទីនៅក្នុងការប្រកួត៣លើកដំបូងចាប់តាំងពីការផ្ទេរចេញពី Real Madrid មកកាលពីរដូវក្តៅមុន។
ទស្សនាវីដេអូ៖