ចនធើរី បដិសេធការចូលរួមលេងអោយក្រុមបាល់ទាត់ ស្ប៉ាតាក់ម៉ូស្គូ តែអាចវឹលមកកាន់ ឆែលស៊ី សារជាថ្មីវិញ
បើទោះឈានចូលដល់វ័យ៣៧ឆ្នាំហើយក៏ដោយក៏ ចនធើរី អតីតខ្សែការពាររបស់ក្រុមបាល់ទាត់តោខៀវឆែលស៊ីនៅតែជាផ្ទាំងស៊ីបចំណាប់អារម្មណ៍ដោយក្រុមបាល់ទាត់របស់ប្រទេសរុស្ស៊ី ស្ប៉ាតាក់ម៉ូស្គូ ដែរ។
កីឡាកររបស់ក្រុម អាស្តុនវីឡា នាពេលបច្ចុប្បន្ននេះក៏បានធ្វើការសម្រេចចិត្តរួចរាល់ហើយថាគេនិងពុំមានថ្ងៃចាកចេញពីប្រទេសកំណើតជាដាច់ខាត។ ស្របពេលជាមួយគ្នានេះដែរលោក ម៉ួរីស៊ីអូ សារ៊ី ដែលជាអ្នកចាត់ការទូរទៅរបស់ក្រុមតោខៀវឆែលស៊ីរាល់ថ្ងៃនេះក៏បានបង្ហើបអោយដឹងថា លោកបានផ្តល់ភ្លើងខៀវដល់ ចនធើរី ក្នុងការត្រឡប់មកកាន់ផ្ទះចាស់របស់ខ្លួនវិញក្នុងពេលណាក៏បានក្នុងនាមជាគ្រូបង្វឹក។
ភ្លើងខៀវបែបនេះបានធ្វើអោយ ចនធើរី បង្ហាញនូវការពេញចិត្តជាខ្លាំងព្រមទាំងបានសន្យាថាប្រិយ៍មិត្តរបស់តោខៀវនិងឃើញរូបគេត្រឡប់មកវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។