ខ្សែបម្រើ Kevin Strootman ផ្លាស់ចេញពី Roma ទៅ Marseille ក្នុងតម្លៃ២៥លានផោន
ខ្សែបម្រើ Kevin Strootman បានសម្រេចចិត្តផ្លាស់ពី AS Roma ទៅចូលរួមជាមួយ Marseille ក្នុងតម្លៃ២៥លានផោន។
កីឡាករវ័យ ២៨ឆ្នាំរូបនេះលេងបាន ៤៤រដូវកាលមុនខណៈ Roma បានបញ្ចប់នៅលំដាប់ទី៣នៅ Serie A និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។
Strootman បានលេងក្រោមការដឹកនាំរបស់លោក Rudi Garcia គ្រូបង្វឹកបច្ចុប្បន្ន Marseille នៅពេលលោកបានចូលរួមជាមួយ Roma ពី PSV Eindhoven កាលពីឆ្នាំ២០១៣។
បុរសនជាតិហូឡង់គឺជាកីឡាករទី៣ដែលចាកចេញពី Roma នៅរដូវក្តៅនេះបន្ទាប់ពីអ្នកចាំទីប្រេស៊ីល Alisson បានចូលរួមជាមួយ Liverpool ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ទៅ ៦៦ លានផោន និងខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Radja Nainggolan បានចូលរួមជាមួយ Inter Milan ក្នុងតម្លៃ ៣៣លានផោន៕