Man UTD ដកខ្លួនពីការទិញ Mount
កាសែត The Times បានឱ្យដឹងថា MU លែងតាមទិញ Mount បន្ទាប់ពីជួបបញ្ហា។ បិសាចក្រហម ត្រូវបានច្រានចោលដោយ Chelsea សម្រាប់សំណើទីបីដែលមានតម្លៃ៥៥លានផោន។
The Guardian បានបញ្ជាក់ថា “ក្រុមតោខៀវ” ទាមទារ៦៥លានផោនដើម្បីបិទកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយ ក្រុម Old Trafford គិតថានេះជាតម្លៃមិនសមរម្យ ព្រោះកីឡាករវ័យ២៤ឆ្នាំនៅសល់កុងត្រាតែ១ឆ្នាំប៉ុណ្ណោះ។
ការចរចាររវាង Man UTD និង Chelsea បានអូសបន្លាយពេលជាច្រើនសប្តាហ៍បន្ទាប់ពី Mount បានបញ្ជាក់ពីបំណងក្នុងការចាកចេញពី Stamford Bridge ដើម្បីទៅ Old Trafford៕