ទឹកមុខ Sir Alex Ferguson អំឡុងមើល Man UTD ត្រូវ Liverpool នាំំមុខ៥គ្រាប់
លោក Sir Alex Ferguson អតីតអ្នកចាត់ការ Manchester United បានបង្ហាញអារម្មណ៍បែបភ្ញាក់ផ្អើលអំឡុងទស្សនាការប្រកួត Premier League ដែលក្រុមចាស់លោកចាញ់ Liverpool ក្នុងដីខ្លួនឯង ដល់ទៅ០ទល់នឹង៥ នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា។
កាមេរ៉ាបានចាប់មុខអតីតគ្រូធំខាងលើក្នុងនាទី៥០ ដោយទឹកមុខហាក់អស់សង្ឃឹមខ្លាំង។
សារព័ត៌មាន Telegraph សរសេរថា “៖ Sir Alex ធ្វើមុខជូរ!”។ ចំណែកសារព័ត៌មាន Metro ដាក់ថា “៖ Sir Alex ជួបស្ថានភាពបែបនេះតែ២ទៅ៣ដងប៉ុណ្ណោះក្នុងជីវិតបាល់ទាត់របស់លោក។”
បណ្ដាញសង្គមមួយចំនួនបានបង្ហើបថា Sir Alex បានដើរចេញពីកន្លែងអង្គុយមុនចប់ប្រកួតដល់ទៅ២០នាទីឯណោះ ប៉ុន្តែសារព័ត៌មានអង់គ្លេសពុំបានបញ្ជាក់ពីរឿងនេះទេ។
ត្រឹមតែវគ្គទី១ប៉ុណ្ណោះ Liverpool បាននាំមុខ០ទល់នឹង៤ទៅហើយ ដោយ Naby Keita, Diogo Jota និង Mo Salah ២គ្រាប់ ហើយជាលើកដំបូងដែលបិសាចក្រហមរបូត៤គ្រាប់ក្នុងវគ្គដំបូងនេះ។ Salah ក៏ថែមមួយគ្រាប់ទៀតក្នុងវគ្គទី២នាទី៥០ ធ្វើឲ្យគេក្លាយជាកីឡាករអាហ្វ្រិករកគ្រាប់បាល់ច្រើនជាងគេនៅ Premier League។ ក្នុងការប្រកួតនេះដែរ Paul Pogba ក៏ទទួលបានកាតក្រហមថែមទៀត ក្នុងនាទី៦០៕