Pep Guardiola៖ Sergio Aguero ត្រូវតែប្រឹងឱ្យខ្លាំងជាងនេះ បើសិនចង់លេងបន្តនៅ Man City
គ្រូបង្វឹក Pep Guardiola បានធ្វើការព្រមានខ្លាំងៗទៅលើខ្សែប្រយុទ្ធ Sergio Aguero បន្ទាប់ពីម្ចាស់អាវលេខ១០បង្ហាញខ្លួននៅលើទីលានជាលើកដំបូងវិញក្នុងជំនួបដែល Manchester City យកឈ្នះក្រុមកាំភ្លើងធំ Arsenal ១ទល់នឹង០កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្រោយជាសះស្បើយពីរបួស កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើនេះលេងបានត្រឹមតែ៦៥នាទីប៉ុណ្ណោះមុនពេលប្តូរចេញ ប៉ុន្តែរូបគេមិនអាចរកគ្រាប់បាល់បញ្ចូលទីឬក៏ស៊ុតបាន១លើកឡើយ។
យ៉ាងណាក្តីបុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “Sergio Aguero ត្រូវតែប្រឹងឱ្យខ្លាំងជាងនេះសម្រាប់ខ្ញុំ បើសិនជាគេចង់លេងបន្តទៀតនៅ Manchester City។ ព្រោះអ្នកគ្រប់ៗគ្នាសុទ្ធតែខំប្រឹងដើម្បីឱកាសនេះ”។
គួរឱ្យដឹងថា អតីតសមាជិក Atletico Madrid ខាងលើបានអវត្តមានពីទីលានតាំងពីខែមិថុនាមកម្ល៉េះ ដោយសារតែបញ្ហារបួសជង្គង់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនទល់នឹង Burnley។