Modric ថា Zidane អាចធ្វើរឿងដូច Ferguson ឬ Wenger
Luka Modric យល់ឃើញថា អ្នកចាត់ការ Zinedine Zidane ពិតជាស័ក្ដិសមដឹកនាំ Real Madrid ច្រើនឆ្នាំទៅមុខទៀត ជាពិសេសអាចធ្វើដូច Sir Alex Ferguson នៅ Manchester United ឬ Arsene Wenger នៅ Arsenal ដែរ ដែលអ្នកទាំងពីរបានដឹកនាំក្លិបរៀងៗខ្លួនច្រើនឆ្នាំ និងឈ្នះពានយ៉ាងច្រើន។
អតីតកីឡាករ Tottenham Hotspur លម្អិត “៖អ្វីដែលគាត់បានធ្វើជាមួយយើងប៉ុន្មានឆ្នាំនេះគឺមិនអាចរកពាក្យថ្លែងបានទេ។ នរណាមិនឲ្យតម្លៃគាត់ អ្នកនោះប្រាកដជាមនុស្សគ្មានហេតុផល។ គាត់ពូកែណាស់! ខ្ញុំសង្ឃឹមថា ពិភពលោកទាំងអស់បានឃើញគាត់មនុស្សមានអត្តសញ្ញាណជា Real Madrid មិនអាចប្រកែកបាន។ គាត់ល្អសម្រាប់ Real Madrid ។ Zidane អាចដូចជាលោក Ferguson ឬ Wenger នៅអង់គ្លេស អ៊ីចឹងដែរ។”
ជាមួយគ្នានេះ Luka Modric ដែលបានក្លាយជាកីឡាករសំខាន់សម្រាប់ Real Madrid ក្នុងរយៈពេល ៨ ឆ្នាំនៅអេស្ប៉ាញ នឹងផុតកិច្ចសន្យានៅខែមិថុនាឆ្នាំ២០២១ ហើយគេក៏បានបង្ហាញឆន្ទៈខ្ពស់ក្នុងការបន្តរួមរស់ជាមួយក្រុមលោក Zinedine Zidane។
កីឡាករក្រូអាតថ្លែងបែបនេះ “៖ជាការពិតខ្ញុំចង់បន្តនៅ Real Madrid ប៉ុន្តែវាមិនអាស្រ័យលើខ្ញុំទេ វាអាស្រ័យលើអ្វីដែលក្លិប និងគ្រូបង្វឹកចង់បាន។ ខ្ញុំមានអារម្មណ៍ល្ អហើយបំណងប្រាថ្នារបស់ខ្ញុំ គឺនឹងបញ្ចប់អាជីពនៅ Real Madrid។ យើងមានទំនាក់ទំនងល្អ។ Real Madrid គឺជាផ្ទះរបស់ខ្ញុំ ហើយវាជារដូវកាលទី ៩ របស់ខ្ញុំ ខ្ញុំពិតជារីករាយណាស់។ យើងនឹងចាំមើលបន្តទៀត ព្រោះខ្ញុំមិនចង់និយាយអ្វីច្រើនទេ។”