តាញ់ មករា ថានឹងយកជ័យជំនះពី ឃីម បូរ៉ា មកវិញក្នុងជំនួបលើកទី២នេះ
មុនប៉ះកីឡាករ ឃីម បូរ៉ា លើកទី២ ក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នាថ្ងៃ អាទិត្យ សប្តាហ៍នេះ អ្នកប្រដាល់គុនខ្មែរនៃក្លិប ក្រសួងការពារជាតិ តាញ់ មករា បានបង្ហើបថានឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាពដើម្បីស្តារកិត្តិយសរបស់ខ្លួនឡើងវិញ បន្ទាប់ពីធ្លាប់ចាញ់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នាពេលកន្លងមក ។
កូនសិស្សលោក ធន់ សុភា បានបញ្ជាក់សម្រាប់ការប្រកួតនេះថាការហ្វឹកហាត់ត្រៀមខ្លួនបានរួចរាល់ហើយ នៅតែបង្ហាញលើសង្វៀនតែប៉ុណ្ណោះថាបានដល់កម្រិតណា ។ មករា បន្ថែមថា ក្បាច់មួយចំនួនរបស់គូប្រកួតបានស្វែងយល់បន្ថែមរួចរាល់ហើយការប្រកួតនេះមិនថាឈ្នះរឺចាញ់នឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាពដើម្បីយកជ័យជន្នះមកវិញ ។
សូមបញ្ជាក់ថា ការប្រកួតលើកទី២រវាង តាញ់ មករា និង ឃីម បូរ៉ា នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ កក្កដា នេះក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ វេលាម៉ោង២:៤៥ នាទីរសៀល ខណៈក្នុងថ្ងៃនោះដែរនៅមានការប្រកួតគូពិសេស១គូទៀតរវាង មាស សុជាតិ និង ផាន់ គ្រាន់ ផងដែរ ៕