
Zinedine Zidane៖ ឈ្នះពានរង្វាន់ La Liga គឺជាថ្ងៃដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្ញុំ
ក្រុមអធិរាជស Real Madrid បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga រដូវកាល២០១៩/២០ ក្រោយពីយកឈ្នះ Villarreal ២ទល់នឹង១ កាលពីយប់មិញ។
ថ្លែងក្នុងឱកាសនោះគ្រូបង្វឹក Zinedine Zidane បាននិយាយទាំងក្តីរីករាយថា៖ “យើងបានឈ្នះពានរង្វាន់ La Liga ដោយសារតែយើងឈ្នះពិន្ទុច្រើន វាគឺជារឿងធម្មតា។ ថ្ងៃនេះគឺជាថ្ងៃដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្ញុំ វាពិតជាសមិទ្ធផលដ៏អស្ចារ្យបំផុត។”
គួរឱ្យដឹងថា Real Madrid គឺជាក្រុមដែលក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga បានច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អេស្ប៉ាញពោលគឺចំនួន៣៤ដង។
ទស្សនាវីដេអូហាយឡាយ៖