
ក្នុងឆ្នាំ២០២០នេះ កីឡាករគុនខ្មែរ២រូប ប្រកាសលក់ផ្ទះជាបន្ទាន់ដោយសារ អស់លទ្ធភាពសងថ្លៃធនាគារ
ក្នុងឆ្នាំ២០២០នេះ ទាំងកីឡាករគុនខ្មែរជួរមុខ និង អតីតគុនខ្មែរជួរមុខ សុទ្ធតែប្រកាសលក់ផ្ទះផ្ទាល់ខ្លួនជាបន្ទាន់ ដោយសារតែក្ស័យធនមិនអាចមានលទ្ធភាពបន្តទៀតបាន។ ជាក់ស្តែង អតីតកីឡាករគុនខ្មែរជួរមុខ ឡុង សុវណ្ណឌឿន កាលពីខែមុនក៏បានប្រកាសលក់ផ្ទះផ្ទាល់ខ្លួនជាបន្ទាន់ផងដែរ ដោយមានទីតាំងនៅម្តុំគីឡូម៉ែត្រលេខ៦ ផ្ទះមួយជុង ដោយសារតែរូបគេមិនមានលទ្ធភាពបន្តសង់ថ្លៃធនគារបាន ហើយមុខរបរទាំងឡាយក៏ត្រូវបានជាប់គាំដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
ហើយនៅថ្ងៃនេះផងដែរ កីឡាករគុនខ្មែរជួរមុខ មឿន សុខហ៊ុច ក៏បានប្រកាសលក់ផ្ទះផ្ទាល់ខ្លួនជាបន្ទាន់ដូចគ្នា នៅម្តុំស្ពានដែកចំការដូង ដោយហេតុផល អស់លទ្ធភាពសងថ្លៃធនាគារ ក្នុងនោះ សុខហ៊ុច បាននិយាយថា រត់លេងរួចហើយ!។
សរុបមកប្រសិនបើពុកម៉ែបងប្អូនដែលមានលទ្ធភាពចង់ជួយដល់កីឡាករទាំង២រូប អាចធ្វើការទំនាក់ទំនង់តាមលេខខាងក្រោមនេះ៖
ឡុង សុវណ្ណឌឿន ៖ 092 444 170
មឿន សុខហ៊ុច ៖096 850 6666