
គង់ ហូវ ប្រកាសចង់ប៉ះជាមួយ ឈុត សេរីវាន់ថង
អ្នកប្រដាល់នៃក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប គង់ ហូវ បានបង្ហើបមកថារូបគេចង់សាកក្បាច់គុនជាមួយអ្នកប្រដាល់វ័យក្មេងនៃក្លិបរាហ៊ូកីឡា ឈុត សេរីវាន់ថង ដើម្បីចង់ដឹងថាសមត្ថភាពរបស់ពួកគេឈានដល់កម្រិតណា ដូចនេះរូបគេចង់អោយស្ថានីយទូរទស្សន៍ណាមួយរៀបចំតាមបំណងគេផង ។
ប្អូនប្រុស គង់ សំបូរ បានស្នើមកកាន់ក្រុមការងារ MSR SPORT អោយជួយប្រកាសអំពីគោលបំណងរបស់គេដែលចង់ប្រកួតជាមួយ ឈុត សេរីវាន់ថង ថា សុំជួយរៀបចំខ្ញុំប្រកួតជាមួយ វាន់ថង ផង ខ្ញុំចង់សាកក្បាច់គុនជាមួយកីឡាករម្នាក់នេះ ពេលណាក៏បាន កម្មវិធីអ្វីក៏បាន ។ គង់ ហូវ ជាអតីតកីឡាករនៃក្លិបក្រសួងការពារជាតិដែលមានបទពិសោធប្រកួតអន្តរជាតិខ្លះៗដែរ ប៉ុន្តែក្រោយមករូបគេក៏បានផ្អាកពីសង្វៀនមួយរយៈ ទើបក្នុងឆ្នាំ២០១៩ រូបគេក៏វិលមកវិញដោយចូលហ្វឹកហាត់នៅក្លិបគុហារព្រហ្មជ័យជាមួយលោកគ្រូ ជា រិទ្ធ នៅខេត្ត សៀមរាប នឹងទើបចេញប្រកួតបានប៉ុន្មានលើកក៏មានបញ្ហាជំងឺកូវីដ១៩ ធ្វើអោយទីផ្សារប្រកួតរបស់គេក៏ស្ងាត់ជាបន្តទៀត ។

ឈុត សេរីវាន់ថង

គង់ ហូវ កាលនៅក្លិប ក្រសួងការពារជាតិ