មិនទាន់ទៅប្រកួតផង លោក ធន់ សុភា ប្រាប់ថា ម៉ឺន សុភា មានបញ្ហាបាត់!
នេះគឺជាការពិតដែលថាអ្នកប្រដាល់កណ្តាប់ដៃឥតស្រមោល ម៉ឺន សុភា ត្រូវមានវត្តមានប្រកួតក្នុងកម្មវិធី Super Champ ក្នុងទឹកដីប្រទេសថៃនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ខាងមុន ជាមួយនិងដៃគូចាស់ដែលធ្លាប់ជួបគ្នាកាលពីប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី គឺកីឡាករ ឌីស៊ែលឡេក ដោយការប្រកួតនឹងធ្វើឡើងក្នុងទីក្រុងបាងកក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តែមិនទាន់ទាំងបានទៅប្រកួតផង លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់របស់ ម៉ឺន សុភា បានប្រាប់ MSR ថា៖ ម៉ឺន សុភា មានបញ្ហាពុលឡាន ដូច្នេះមិនអាចធ្វើដំណើរផ្លូវឆ្ងាយបាននោះទេ លោកកំពុងតែពិភាក្សាគ្នាជាមួយប្រម៉ូទឺដើម្បីឲ្យ ម៉ឺន សុភា ធ្វើដំណើរតាមយន្តហោះវិញ។ ម្យ៉ាងវិញទៀតនេះគឺជាការប្រកួតដ៏សំខាន់ ដែលប្រិយ៍មិត្តទាំងអស់គ្នារងចាំតាមដានទស្សនា តែបើថា ម៉ឺន សុភា ត្រូវធ្វើដំណើរតាមរថយន្តដើម្បីទៅប្រកួតមែននោះ ពិតណាស់!គឺយើងចាញ់ប្រៀមគេដាច់តែម្តង ហើយការប្រកួតអាចនឹងមិនជក់ចិត្ត។
សូមបញ្ជាក់ថា ចំពោះតម្លៃខ្លួនរបស់គុនខ្មែរ ម៉ឺន សុភា គឺមិនលើសតម្លៃខ្លួនប្រកួតក្នុងស្រុកប៉ុន្មាននោះទេ ដូច្នេះហើយបើខាងប្រម៉ូទឺដែលនាំគុនខ្មែរទៅប្រកួតក្នុងកម្មវិធីនោះអាចចចារតម្លៃខ្លួនបានច្រើន គឺមិនពិបាកក្នុងការពិចារណានោះឡើយ៕