សុខ ធី និង សុខ រិទ្ធ ប៉ះថៃ នៅសង្វៀនឯកភ្នំ
អ្នកប្រដាល់គុនខ្មែរពីរនាក់បងប្អូន សុខ ធី និង សុខ រិទ្ធ នឹងធ្វើការប្រកួតជាមួយកីឡាករថៃនៅថ្ងៃ អាទិត្យ ទី ២៥ ខែសីហា នាសង្វៀនឯកភ្នំគុនខ្មែរខេត្តបាត់ដំបង ។ សុខ ធី ប្រកួតនៅស្រុកខ្មែរបីប្រកួតចុងក្រោយនេះមិនទាន់ចាញ់នោះទេ ហើយរូបគេក៏ត្រូវមានភារកិច្ចប្រកួតខ្សែក្រវាត់កូបូតារដូវកាលទី១១ នៅស្ថានីយ៍ ទូរទស្សន៍បាយ័ន ផងដែរ ចំណែក សុខ រិទ្ធ ទើបមកពីប្រទេសថៃប្រកួតនៅស្រុកខ្មែរបាន១ប្រកួតទេមួយរយៈចុងក្រោយនេះដោយឈ្នះកីឡាករថៃនៅសង្វៀនរបស់ ទូរទស្សន៍ ភី អិន អិន ។