អតីតអ្នកប្រដាល់គុនខ្មែរ មីស្លីនអាលី ប្រាប់មូលហេតុដែលគាត់ថាមានជំងឺ កូរ៉ូណា
អតីតអ្នកប្រដាល់គុនខ្មែរឥស្លាម មីស្លីនអាលី ត្រូវបានអាជ្ញាធរប៉ូលីសនៅខេត្តកោះកុង រួមទាំងក្រុមគ្រូពេទ្យនៅទីនោះ បាននាំគ្នាចុះទៅឃាត់ខ្លួនដើម្បីធ្វើការពិនិត្យសុខភាពរកវីរ៉ូសកូរ៉ូណា បន្ទាប់ពីអ្នកអតីតអ្នកប្រដាល់គុនខ្មែររូបនេះបានបង្ហោះសារលើហ្វេកប៊ុកផ្ទាល់ខ្លួនថា រូបគេមានជំងឺកូរ៉ូណា។

មីស្លីមអាលី និង ជ័យ កុសល
ជាលទ្ធផលនៃការត្រួតពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អវិជ្ជមាន ដូច្នេះ មីស្លីនអាលី គ្មានជំងឺកូរ៉ូណានោះទេ។ ហើយមូលហេតុដែលអតីតអ្នកប្រដាល់ខ្មែរឥស្លាមរូបនេះបានបង្ហោះប្រាប់មហាជនថារូបគេមានជំងឺកូរ៉ូណា ក៏ដោយសារតែមានអ្នកមួយចំនួនបានរិះគន់មកលើបងប្អូនខ្មែរឥស្លាម ដោយ មីស្លីមអាលី បានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំបាទ មីស្លីនអាលី សូមបញ្ជាក់ ទៅលើមហាជន ទូទាំងប្រទេសថា ខ្ញុំបាទគ្មានកើតជំងឺ covid19ឡើយ តែដោយមានការរិះគន់ ជាន់ពន្លិចពីសំណាក់ បុគ្គលមួយចំនួនតូច មកលើសាសនាឥស្លាមខ្ញុំៗក៏បង្ហោះសារ មួយកាលពីថ្ងៃ១៧ខែមិនា២០២០ ទាក់ទងនិងខ្ញុំកើតជំងឺនេះដែរទៅ (សូមអរគុណដល់មហាជននិងបងប្អូនសមត្តកិច្ច គ្រូពេទ្យ មូលដ្ឋាន ស្រុកបទុមសារគរ ខេត្តកោះកុង ផងដែរ)។
គួររំលឹកថា មីស្លីនអាលី គឺជាអ្នកប្រដាល់គុនខ្មែរ ដែលកេរ្តិ៍ឈ្មោះរបស់គាត់ត្រូវបានគេស្គាល់ច្បាស់ក្នុងអំឡុងឆ្នាំ១៩៩៥ឡើង។ បច្ចុប្បន្ននេះ មីស្លីនអាលី កំពុងស្នាក់នៅទឹកដីស្រុកបុទុមសាគរ ខេត្តកោះកុង ហើយក៏ជាគ្រូបង្ហាត់គុនខ្មែរក្នុងក្លឹប មីស្លីនអាលី ឈូកសកីឡា៕