ហេង បុ្រសនីត ត្រូវបានក្លឹបនៅថៃដកឈ្មោះឈប់ឲ្យប្រកួត ហើយចង់វិលមកហ្វឹកហាត់នៅខ្មែរវិញ
ចាប់ពីថ្ងៃនេះទៅលែងមានអ្នកប្រដាល់ឈ្មោះ ហេង ប្រុសនីត ទៀតហើយបងប្អូន ទាំងនេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរដែលហ្វឹកហាត់នៅប្រទេសថៃ ហេង ប្រុសនីត បានសរសេរនៅលើទំព័រហ្វេកប៊ុករបស់ខ្លួន ហើយក៏បានធ្វើឲ្យទស្សនិកជនមួយចំនួនដែលគាំទ្រកន្លងមកមានការចម្លែកចិត្តផងដែរ។
បើយោងតាមសំដីរបស់មិត្តភ័ក្រ ប្រុសនីត បាននិយាយប្រាប់ MSR ពីស្រុកថៃមកថា មូលហេតុដែលបណ្តាឲ្យ ប្រុសនីត បង្ហោះអក្ខរាសោកស្តាយបែបនេះគឺដោយសារតែក្លឹបប្រដាល់នៅថៃចង់ឲ្យរូបគេឋិតក្រោមការត្រួតត្រាររបស់ក្លឹប ពោលគឺមិនឲ្យអោយមានការលួកដៃពីសំណាក់ឪពុករបស់គេ តែខាងគ្រួសារនិងសាម៉ីខ្លួនមិនព្រម ដូចនេះហើយទើបក្លឹបនៅថៃមួយនេះក៏បានដកឈ្មោះ ហេង ប្រុសនី ដែលតំណាងជនជាតិខ្មែរមិនឲ្យឡើងប្រកួតនៅថៃជាបន្តទៀតពិសេសគឺនៅសង្វៀន Max Muay Thia តែម្តង។ កត្តានេះហើយគុនខ្មែរ ហេង ប្រុសនីត ក៏បានផ្តាំផ្ញើមិត្តភ័ក្ររបស់គេឲ្យនាំសារនេះមក MSR ដើម្បីឲ្យជួយចុះផ្សាយ ហើយរឿងមួយទៀតនោះគឺ ប្រុសនីត ចង់វិលត្រឡប់មកស្រុកខ្មែរវិញ ដោយមានបំណងចង់មកបន្តការហ្វឹកហាត់នៅជាមួយលោកគ្រូ អេ ភូថង ដូចនេះរូបគេសង្ឃឹមថាលោកគ្រូនឹងទទួលយកគេមកហ្វឹកហាត់ជាមួយផង។
គួររំលឹកផងដែរថា គុនខ្មែរវ័យក្មេង ហេង ប្រុសនីត ដែលបានធ្វើការហ្វឹកហាត់នៅស្រុកថៃ ធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ The Global Fight លើប្រភេទទំងន់៤៧គីឡូក្រាម។ ក្នុងនោះរូបគេធ្លាប់ឡើងប្រកួតនៅសង្វៀនតូចធំនាទីនោះបានប្រមាណ៣០ដង ក្នុងនោះឈ្នះច្រើនជាងចាញ់៕