អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានប្រតិកម្មចំពោះការផ្ញើសារដោយ Harry Maguire បន្ទាប់ពីស្មើក្រុម AZ Alkmaar
(BC-99)
ខ្សែការពារ Harry Maguire បានធ្វើអោយអ្នកគាំទ្រក្រុមបិសាចក្រហមខឹងយ៉ាងខ្លាំងចំពោះសាររបស់គាត់ដែលបានផ្ញើទៅកាន់ពួកគេបន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌ Europa League ។
នៅក្នុង Tweeter របស់ខ្លួន Maguire បានសរសេរថា មួយពិន្ទុនៅក្រៅដី សូមអរគុណដល់អ្នកគាំទ្រ ជួបគ្នាជាបន្តនៅថ្ងៃអាទិត្យ។ ពាក្យមួយឃ្លានេះត្រូវបានវាយបកវិញដោយប្រិយ៍មិត្តរបស់បិសាចក្រហមដែលគេចាត់ទុកថាជាការមិនទទួលខុសត្រូវដែលកីឡាករបានធ្វើអោយក្លិបរបស់ខ្លួនមិនអាចរកជ័យជម្នះបាននៅក្នុងការប្រកួតលើកទី២ក្នុងពានរង្វាន់លំដាប់ទី២របស់អឺរ៉ុបមួយនេះ។
“វេចបង្វិចអ្នករួចត្រឡប់ទៅ Hull City វិញទៅទីនេះគឺ Manchester United” នេះគឺជាការវាយប្រហារដោយពាក្យសម្តីរបស់ប្រិយ៍មិត្តមួយរូប ខណៈដែលប្រិយ៍មិត្តមួយរូបទៀតបានសរសេរតបទៅវិញថា “ដោយសារតែចូលចិត្តយកតែមួយពិន្ទុបែបនេះហើយ ទើបគេបណ្តេញឯងចេញពី Leicester មែនទេ?” មានអ្នកគាំទ្រច្រើនរយអ្នកផ្សេងទៀតដែលជំទាស់មិនសប្បាយចិត្តចំពោះ Tweet របស់ Harry Maguire ដែលយើងមិនអាចរៀបរាប់អស់។
សរុបមកវិញក្រុមអ្នកគាំទ្រមិនពេញចិត្តទៅនឹងលទ្ធផលកាលពីយប់ម៉ិញនុះទេ ព្រោះពួកគេយល់ថាក្រុមបិសាចក្រហម Manchester United គួរតែរកបាន៣ពិន្ទុដោយងាយពីម្ចាស់ផ្ទះ AZ Alkmaar ក៏ប៉ុន្តែជាក់ស្តែងពួគេរកបានតែមួយពិន្ទុតាមរយៈលទ្ធផលសូន្យស្មើជាមួយនិងកំណត់ត្រាស៊ុតមិនចំគោលដៅសូម្បីតែមួយគ្រាប់។