
RB Leipzig នាំមុខ B.Munich និង B.Dortmund កំពុងកាន់កាប់តំណែងកំពូលតារាងនៅ Bundesliga
ការប្រកួតបើករដូវកាល Budesliga ២០១៨/២០១៩ របស់អាល្លឺម៉ង់បានបញ្ចប់សប្តាហ៍ដោយរលូន មានក្រុមតែមួយប៉ុណ្ណោះដែលមិនទាន់ចាញ់គឺ RasenBallsport Leipzig។
ម្ចាស់ការពារតំណែងជើងឯក Bayern Munich និងក្រុមរងជើងឯក B.Dortmund សុទ្ធសឹង្ហតែរបូតពិន្ទុពីការប្រកួត៣លើកកន្លងមក។
ក្រុមខ្លាំង RB Leipzig ក៏មានប្រវត្តិរងជើងឯកម្តងដែរ ក្នុងរដូវកាល ២០១៦-២០១៧ ដែលគ្រានោះ Bayern Munich គឺជាជើងឯកតាមរយៈពិន្ទុដាច់ ៨២ ទល់នឹង ៦៧។
រដូវកាលថ្មីនេះ RB Leipzig កំពុងធ្វើបានល្អខ្លាំងតាមរយៈការប្រកួត ៣លើក ឈ្នះទាំង៣ ស៊ុតបញ្ចូលទីគូរប្រកួតបាន ៩គ្រាប់ របូតវិញតែ២គ្រាប់ប៉ុណ្ណោះ មាន៩ពិន្ទុពេញនាំមុខលើតារាង Bundesliga ។ ក្នុងនោះប្រកួតទី១បានយកឈ្នះ FC Union Berlin ៤-០ ប្រកួតតទី២បន្តយកឈ្នះ Eintracht Frankfurt ២-១ និងប្រកួតចុងក្រោយបានយកឈ្នះ Borussia Mönchengladbach ៣-១។
ចំណែក Bayern Munich វិញ ៣ប្រកួតមិនទាន់ចាញ់ ប៉ុន្តែឈ្នះ២ និងស្មើរ១ មាន ៧ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ ២បណ្ណោះអាសន្ន។
រីឯក្រុមខ្លាំង B.Dortmund ៣ប្រកួតកន្លងមក ឈ្នះ២ និងចាញ់១ កំពុងមាន៦ពិន្ទុនៅក្នុងដៃ ស្ថិតនៅចំណាត់ថ្នាក់ទី៥៕